ក្រុម​អ្នក​ស៊ើប​អង្កេត​អន្តរជាតិ​មួយ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤​ ខែ​ឧសភា​ថា ប្រព័ន្ធ​មីស៊ីល​យោធា​របស់​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្លាក់​យន្ត​ហោ

  • 6 years ago
ក្រុម​អ្នក​ស៊ើប​អង្កេត​អន្តរជាតិ​មួយ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤​ ខែ​ឧសភា​ថា ប្រព័ន្ធ​មីស៊ីល​យោធា​របស់​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្លាក់​យន្ត​ហោះ​ម៉ាឡេស៊ី ជើង​ហោះ​ហើរ​លេខ ១៧ នៅ​លើ​​ប្រទេស​​អ៊ុយក្រែន​ភាគ​ខាង​កើត​ជិត កាល​ពី ៤​ឆ្នាំ​មុន។ ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​និយាយ​ថា ការ​វិភាគ​លំអិត​នៃ​រូបភាព​វីដេអូ និង​រូបថត​បាន​បញ្ជាក់​ថា មីស៊ីល Buk ដែល​បាន​ទម្លាក់​យន្តហោះ​នេះ បាន​មក​ពី​អង្គភាព​យោធា​មាន​មូលដ្ឋាន​នៅ​ប្រទេស​រុស្ស៊ី។ នេះ​ជា​ភស្តុតាង​ដ៏​ច្បាស់​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ និង​បង្ហាញ​ពី​ការ​ចូលរួម​របស់​យោធា​រុស្ស៊ី​នៅ​ក្នុង​ការ​វាយ​ប្រហារ​មីស៊ីល​ដ៏​សាហាវ​នេះ។ ព្រះរាជអាជ្ញា​ថា​ពួកគេ​បាន​បង្ហាញ​ការ​រក​ឃើញ​របស់​ពួកគេ ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​មូស្គូ ហើយ​កំពុង​ស្វែងរក​ចម្លើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

An international team of investigators said on Thursday that a Russian military missile system was responsible for the downing of Malaysia Airlines Flight 17 over eastern Ukraine nearly four years ago. The investigators stated that detailed analysis of video images and photos has unequivocally established that the Buk missile that brought down the plane came from a Russia-based military unit, the clearest link yet published by the team to the involvement of Russian military in the deadly missile strike. Prosecutors said they have presented their findings to Moscow and are seeking answers, but so far have not received a response.

khmer.voanews.com | voacambodia.com
#cambodia #khmer #voakhsocial #voasocial #RussianMissile #MalaysiaAirline #MH17

Recommended